ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម»


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារបណ្ដាញសង្គម»។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារបណ្ដាញសង្គម ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់សមាជិក សមាជិកា បង្កើនការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត បានបន្តថា កន្លងទៅក្រុមអគតិជ្រុលនិយម តែងធ្វើការលាបពណ៌ និងប្រឌិតព័ត៌មានបំពុលញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំឱ្យតាមដានប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានណែនាំដល់ក្រុមការងារ ក.ស.ព. នៅតាមក្រសួងស្ថាប័ន និងតាមបណ្ដារាជធានីខេត្ត និងបណ្ដាផ្នែកពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយនិង ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ ៕




















Previous Post Next Post