៧ថ្ងៃ មានមនុស្សស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ជាង១០០នាក់ ទូទាំងរាជធានី ខេត្ត!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

៧ថ្ងៃ មានមនុស្សស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ជាង១០០នាក់ ទូទាំងរាជធានី ខេត្ត!


ភ្នំពេញ៖
ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៥៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ១១១នាក់ ក្នុងនោះអ្នកស្លាប់មាន៣៣នាក់ និងរបួស ៧៨នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។ 

អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១២ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៩ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៦នាក់ និងរបួស៩នាក់ កើតឡើង នៅភ្នំពេញ ព្រះវិហារ តាកែវ ព្រៃវែង ស្វាយរៀង និងឧត្តរមានជ័យ ថ្ងៃទី១៣ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៤នាក់ និងរបួស៦នាក់ កើតឡើង៥ ទីតាំង ភ្នំពេញ ព្រៃវែង កណ្ដាល ព្រះសីហនុ និងរតនគិរី។ ថ្ងៃទី១៤ មានគ្រោះថ្នាក់ ១០ករណី បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស ២១នាក់ នៅភ្នំពេញ កណ្ដាល ព្រះវិហារ ក្រចេះ កំពង់ធំ និងព្រះសីហនុ និងថ្ងៃទី១៥ សីហា មាន ៩ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួស ១៣នាក់ នៅភ្នំពេញ បន្ទាយមានជ័យ តាកែវ ពោធិ៍សាត់ កំពត ព្រះសីហនុ និងឧត្តរមានជ័យ។ 

ដោយឡែកថ្ងៃទី១៦ ទី១៧ និងទី១៨ សីហា លោក ទូច សុឃៈ បានលម្អិតទៀតថា ថ្ងៃទី១៦ មានគ្រោះថ្នាក់ចរាចរណ៍៥ករណី បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស ៧នាក់ នៅភ្នំពេញ ស្វាយរៀង កំពង់ធំ និងរតនគិរី ថ្ងៃទី១៧ មាន៩ករណី បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ និងរបួស ៩នាក់ នៅភ្នំពេញ តាកែវ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ និងឧត្តរមានជ័យ និងថ្ងៃទី១៨សីហា  មានគ្រោះថ្នាក់ចរាចរណ៍៩ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួស១៣នាក់ នៅភ្នពេញ កំពង់ឆ្នាំង ព្រះសីហនុ បន្ទាយមានជ័យ មណ្ឌលគិរី និងកំពង់ស្ពឺ ៕



Previous Post Next Post