ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការវិភាគការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ តាមរបបភាគទានជាកាតព្វកិច្ច” ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៧ថ្ងៃ គាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងជំនាញសម្រាប់ក្រុមការងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុនៃ ប.ស.ស. និងជំរុញការអនុវត្តការងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ តាមរបបភាគទានជាកាតព្វកិច្ចឱ្យកាន់តែល្អប្រសើរ ក្នុងន័យធានាឱ្យបាននូវចីរភាពមូលនិធិសន្តិសុខសង្គម ៕