ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​​ ដឹកនាំ​សហការី ​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ព្រំដែន​កម្ពុជា​-ថៃ​ នៅស្រុកស្ទោង ខេត្ត​កំពង់​ធំ​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​​ ដឹកនាំ​សហការី ​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ព្រំដែន​កម្ពុជា​-ថៃ​ នៅស្រុកស្ទោង ខេត្ត​កំពង់​ធំ​


ភ្នំពេញ៖
នៅព្រឹកថ្ងៃទី២០ ខែសីហា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អម​ដំណើរ​ដោយ​លោក​សាយ​ គឹម​ឡម​ អភិបាល​ស្រុក​ស្ទោង​ បាន​ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលីលោក វរសេនីយ៍ត្រី ជួង​ លាប​ នៅអង្គភាពកងពលតូចថ្មេីរជេីង​លេខ៤២​ ចំណុះ​យោធភូមិភាគ​ទី​៤​ ដែលបានពលីជីវិតកាលពីថ្ងៃទី២៤​ ខែ​ កក្កដា​ ឆ្នាំ២០២៥ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នៅ​ទិសព្រំដែនកម្ពុជា​-ថៃ​ តំបន់​ប្រាសាទ​តាមាន់​ ខេត្តឧត្ដរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ភូមិបុស្ស​តាសោម​  ឃុំ​រុងរឿង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។
 
ឧត្ដមសេនីយ៍ទោ​ សោម​ ស៊ុន​ បាន​សម្តែងនូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​​វិរៈយុទ្ធ​ជន​របស់​យើង​ដែល​បាន​លះបង់​អាយុ​ជីវិត​ដ៏អង់​អាចខ្លាហាន​នៅក្នុង​សមរភូមិ​ ដេីម្បី​បុព្វហេតុ​ការ​ពារ​បូណភាព​ទឹក​ដី​ និង​ការពារ​ប្រជាជន​កម្ពុជា​ ពី​ការ​បំពាន​​ទឹកដីពីសំណាក់ពួកចោរសៀម​ឈ្លានពាន​។ ហើយ​ការ​លះបង់​ដ៏​ធំធេង​នេះ​ យើងខ្ញុំ​​ទាំងអស់​គ្នា​ជាប្រជាជនកម្ពុជា​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ។  

ជាមួយ​នេះ​ផង​ដែរ​ ឧត្ដមសេនីយ៍ទោ ​សោម​ ស៊ុន​ ក៏បាន​សំណេះសំណាល​ និង​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ថា​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខនៃ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ចងចាំ​ជានិច្ច​នូវ​គុណូបការ:ដ៏ថ្លៃ​ថ្លា​នេះ​ ចារឹក​ទុក​ជា​ប្រវត្តិសាស្រ្ត​ និង​រៀបចំ​ដោះ​ស្រាយ​គោលនយោបាយ​ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​សពឲ្យបានសរម្យ​ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលី​យេីង​ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឲ្យមានជម្រកស្នាក់នៅបានសមរម្យ។ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការក្នងសមរភូមិនៅពេលនេះ ត្រូវ​បាន​សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលទាំងស្រុងផងដែរ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​​ បាន​ថ្លែង​នូវ​ការ​​គោរព​ដឹងគុណ​មិន​អាច​បំភ្លេច​បាន​ នូវ​វិរភាព​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នេះ​ ដោយ​បាន​លំអោនកាយគោរពវិញ្ញាណ​ក្ខន្ធ​ ដោយ​ក្តី​ក្តុកក្តួល​រំជួល​ចិត្ត​ ជាទីបំផុត​ និងបាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​វិរៈ​យុទ្ធ​ជន​យេីង​ បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ៕












Previous Post Next Post