ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងគណៈប្រតិភូអមដំណើរ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីអំពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជូនដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
គួរបញ្ជាក់ថា ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ គណប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យមួយចំនួនដែលពាក់ព័ន្ធ លោក លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងអស់លោក-លោកស្រី វរសេនីយ៍-អនុសេនីយ៍ ជាសិក្ខាកាមវគ្គបំប៉នជំនាញ ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅក្នុងការរដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមជាច្រើនរូបទៀតផងដែរ។
ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតីក៏បានអញ្ជើញប្រគល់ជូននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង១៣៣រូប ក្នុងនោះនគរបាលនារីចំនួន ៣៩រូប ៕