អភិបាលខេត្តស្ទឹងត្រែង នាំយកនូវស្បៀងអាហារ និងថវិកា ទៅប្រគល់ជូនក្រុមគ្រួសារវីរៈកងទ័ព នៅខ្សែត្រៀមជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តស្ទឹងត្រែង នាំយកនូវស្បៀងអាហារ និងថវិកា ទៅប្រគល់ជូនក្រុមគ្រួសារវីរៈកងទ័ព នៅខ្សែត្រៀមជួរមុខ


ភ្នំពេញ៖
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយអាជ្ញាធរមូលដ្ឋាន (ក្រុងស្រុក-ឃុំសង្កាត់) បាននាំយកនូវស្បៀងអាហារ និងថវិកា ដែលបានមកពីកម្លាំងរួបរួមសាមគ្គីគ្នារបស់មហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង ទៅប្រគល់ជូនក្រុមគ្រួសារវីរៈកងទ័ពនៅខ្សែត្រៀមជួរមុខ ក្រុមគ្រួសារពលករមកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារជួបការលំបាក ចំនួន ៧គ្រួសារ នៅក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់គោលការណ៍មួយចំនួនដល់លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន សូមបន្តយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំចំពោះបញ្ហាសុខភាព និងជីវភាពរបស់បងប្អូន ដោយខាងតែបាន ៕











Previous Post Next Post