អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ សួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ សួរសុខទុក្ខ និងនាំយកអំណោយសម្ភារ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃច័ន្ទ ទី១៨ ខែសីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណប្រតិភូ រដ្ឋបាលខេត្តតាកែវ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន នាយទាហាន ពលទាហាន នៅកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅឃុំច្រេះ ស្រុកជលគីរី ខេត្តកំពត។ 

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរ:កងទ័ព ដែលបានលះបង់គ្រប់បែបយ៉ាង ជាពិសេសលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានបានឡើយ។

ឯកឧត្តម វ៉ី សំណាង បានមានប្រាសាសន៍បន្តថា គំរូវីរភាពព្រះអង់អាចក្លាហាន របស់កងទ័ពនៅសមរភូមិមុខ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅសមរភូមិក្រោយជាពិសេស ប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូល មានការគោរព ស្ងប់ស្ងែងហ្នឹងបាននាំគ្នារៃអង្គាសសម្ភារៈ ថវិកាគ្រប់បែបយ៉ាង នាំយកមកផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីបន្តយកមកចែក ជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សង្រ្គាម៥ថ្ងៃជាមួយទាហ៊ានឈ្លានពានសៀម បានធ្វើអោយ ប្រជាពលរដ្ឋទូទាំងប្រទេស ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ជាពិសេសគ្នាបរិច្ចាគសម្ភារៈ និងថវិកាផ្ដល់ជូនវីរ:កងទ័ពដ៍អង់អាចក្លាហានដែលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន ៕











Previous Post Next Post