អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញប្រជាពលរដ្ឋ ឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរភូមិ ឃុំ ត្រូវជំរុញប្រជាពលរដ្ឋ ឱ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន


ភ្នំពេញ៖
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សព្វថ្ងៃនេះផលិតផលបន្លែរបស់យើង ដែលផលិតក្នុងស្រុកបំពេញតម្រូវការជាក់ស្ដែងបានត្រឹម១០% ប៉ុណ្ណោះ ហើយនៅសល់គឺតម្រូវការនាំចូលបន្ថែម ដូច្នេះផលិតផលបន្លែរបស់យើង កំពុងមានតម្រូវការចាំបាច់ នៅក្នុងទីផ្សារបច្ចុប្បន្ន ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឱ្យផលិតបន្លែឱ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ។

ការថ្លែងបែបនេះនៅក្នុងឱកាសចុះពិនិត្យជីវភាពរបស់ប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ដើម្បីឱ្យទិន្នផលយើងទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់ដំរូវការទីផ្សារ យើងជាអាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឱ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងយើងដែលជាអ្នកដាំដុះផ្ទាល់ ដោយយើងមិនប្រើថ្នាំគីមី ក្នុងនោះដែរយើងត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិកររបស់យើងផងដែរ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ បញ្ហាក្មេងទំនើង គ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្រី មេឃុំកោះខ្សាច់ទន្លា បានឱ្យដឹងថាចំពោះទិន្នផលដំណាំចំរុះដែលប្រមូលលក់ទៅកាន់ទីផ្សារ ក្នុងមួយសប្តាហ៍នៅរដូវវស្សា ចន្លោះពី ១៣តោន ទៅ ១៥តោនក្នុងមួយសប្តាហ៍ និង ២៥តោនទៅ ៣០តោនក្នុងមួយសប្តាហ៍នៅរដូវប្រាំង ៕














Previous Post Next Post