សម្តេច ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេច ម៉ែន សំអន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយសម្រាប់អាណត្តិទី៤


ភ្នំពេញ៖
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) ខណៈឯកឧត្តម តុប សំ ត្រូវជាប់ឆ្នោតជាអនុប្រធាន។

ពិធីបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តធ្វើឡើងនាអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

គួរឱ្យដឹងថា មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។

ក្នុងនាមបេក្ខជនជាប់ឆ្នោតជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណ ហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣កន្លងមក។

ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺឯកឧត្តម ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និងឯកឧត្តម ជីវ កេង ជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ៕


















Previous Post Next Post