ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខនាយទាហានដែលរងរបួសក្នុងសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខនាយទាហានដែលរងរបួសក្នុងសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤


ភ្នំពេញ៖
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចុះសួរសុខទុក្ខនាយទាហានដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងមន្ទីរពេទ្យខេត្តសៀមរាប។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹក​រឭកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្រាញននៀល ក្នុងការការពារបូរណភាពទឹកដី។


លើសពីនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានលើកឡើងពីគំរូវីរភាពរបស់កងទ័ពកម្ពុជា និងការចងចាំទុកក្នុងក្រអៅបេះដូងរបស់ប្រជាលរដ្ឋខ្មែរ ព្រមទាំងបានគោរពជូនពរសូមអោយវីរ:កងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ ដើម្បីបន្តបំពេញបេសកកម្មការពារទឹកដីបន្តទៀត។


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បាននាំយកអំណោយ និងថវិកា ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមទាំងសប្បុរសជន ជូនដល់វីរ:កងទ័ពទាំង ៧៣នាក់  ដោយម្នាក់ៗទទួលបាន៖ ឃីត ១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាមួយចំនួនដល់មន្ទីរពេទ្យភូមិភាគ៤ និងមន្ទីរពេទ្យខេត្តសៀមរាប ផងដែរ ៕









































Previous Post Next Post