ភ្នំពេញ៖ នាថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំសិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនី ព្រមទាំងសប្បុរសជន បានចូលរួមសំណេះសំណាល ជាមួយមន្ត្រីដែលបានជួយសម្របសម្រួល ដល់បងប្អូនជនភៀសសឹកចំនួន ២៥០នាក់ នៅខេត្តឧត្តរមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខដល់ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ជូនដល់មន្ត្រីដែលបានជួយសម្របសម្រួលដល់បងប្អូនជនភៀសសឹកដែលរងគ្រោះ ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកជំទាវបណ្ឌិត ព្រមទាំងសមាជិក សមាជិកា សិល្ប:ករសិល្ប:ការីនី កីឡាករ កីឡាការិនី និងសប្បុរសជន បានឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគនិងថវិកាមានដូចជា៖ ថវិកាចំនួន ១០លានរៀល ជូនមន្រ្តីសម្របសម្រួលជនភៀសសឹកម្នាក់ៗទទួលបាន៖ ថវិកា ៤០.០០០មុឺនរៀល, ទឹកបរិសុទ្ធចំនួន ២៥០កេស, ភេសជ្ជៈប៉ូវកម្លាំង V-Active ២៥០កេស, អង្ករ ២៥០បាវ, អាវយឺតក្មេង ២៥០អាវ, នំពារ ៥០០ប្រអប់, នំចម្រុះលីលី ២៥០កញ្ចប់។
ឧបត្ថម្ភជូនរដ្ឋបាលខេត្ត ថវិកា ៨លានរៀល និងរួមមាន៖ អង្ករ ៤តោន, មីជាតិ ៤០កេស, ពងទា ១.០០០គ្រាប់, ទឹកផ្លែងឈើ ៤០កេស, ទឹកសុទ្ធ ៥០កេស ,ម៉ាស់ ១.០៨០ម៉ាស់ និងអាវ ២.៤០០អាវ។ ឧបត្ថម្ភជូនដល់វរៈការពារព្រំដែនលេខ៧០២ មានដូចជា៖ អង្ករ ១តោន, ពងមាន់ ១.០០០គ្រាប់, ម៉ាស់ ១.០៨០ម៉ាស់ និងថវិកា ៤លានរៀល។ ឧបត្ថម្ភវរៈការពារព្រំដែនលេខ៩០៥ មានដូចជា៖ អង្ករ ១តោន, ពងមាន់ ១.០០០គ្រាប់, ម៉ាស់ ១.០៨០ម៉ាស់ និងថវិកា ៤លានរៀល ៕