ឯកឧត្តមបណ្ឌិត កៅ ថាច បន្តចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញ និងលក់ក្នុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច បន្តចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញ និងលក់ក្នុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញ និងលក់ក្នុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងផែនការបន្តទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ។ 


បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។


ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តពង្រឹងនិងបង្កើនសមត្ថភាពឃ្លាំងស្តុក, សមត្ថភាពឡសម្ងួត និង សមត្ថភាពកិនកែច្នៃអង្ករបម្រើដល់ការនាំចេញនិងប្រើប្រាស់ក្នុងស្រុក ជាពិសេសសូមណូមពរដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើនជាប្រចាំថ្ងៃ ៕ 












Previous Post Next Post