ឯកឧត្ដម ស សេរីវិចិត្រ អញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងស្រុកពោធិ៍រៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ស សេរីវិចិត្រ អញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងស្រុកពោធិ៍រៀង


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង និងលោកជំទាវ ឡេង លីនណា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ចុះជួបសំណេះសំណាលសួរសុខទុក្ខពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងស្រុកពោធិ៍រៀង ចំនួន ២៥០នាក់។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ពលករទាំង ២៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួនមួយចំនួន ៕

















Previous Post Next Post