អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យកាន់ប្រសើរថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពឲ្យកាន់ប្រសើរថែមទៀត


ភ្នំពេញ៖
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុសិ៍្តនគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ និងដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗសម្រាប់អនុវត្ដលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីរួមចំណែកលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាពបានកាន់ល្អប្រសើរ ផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ គប្បីអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចូលរួមឲ្យសកម្មលើកិច្ចការងារនេះ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។ ក្នុងនោះដែរក៏ត្រូវចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំ និងរំលឹកបន្ថែមទៀតដល់សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាមទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឲ្យខាងតែបានរាល់បទល្មើសផ្សេងៗដែលលួចឆ្លងដែនខុសច្បាប់ មកកាន់ប្រទេសកម្ពុជាយើង។ជាមួយគ្នានេះយើងក៏ត្រូវពិនិត្យមើលរាល់ការនាំចូលទំនិញផ្សេងៗផងដែរ ដើម្បីធានាបានូវ សុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ ៕

















Previous Post Next Post