ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ហើយបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រប់ប្រភេទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ហើយបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រប់ប្រភេទ


ភ្នំពេញ៖
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ចាំបាច់ និងពង្រឹងបច្ចេកទេសការងារដល់កម្លាំងនគរបាលការិយាល័យជំនាញ ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ និង ការកែសម្រួលវេនប្រចាំការថ្មី បែងចែកការងារ តួនាទី ភារកិច្ច ការទទួលខុសត្រូវ ដល់កម្លាំងនគរបាលការិយាល័យជំនាញនីមួយៗ គ្រប់ផ្នែកពាក់ព័ន្ធដើម្បីឲ្យការចាត់តាំងអនុវត្តមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយកាណ៍និងផ្សព្វផ្សាយផែនការចាំបាច់នានា ដល់កម្លាំងនគរបាលក្រោមឱវាទ និងផែនការការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, បន្តស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, ពង្រឹងគ្រប់គ្រងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខព្រំដែន, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលនាំឲ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ៕













Previous Post Next Post