កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមប្រជុំការអនុវត្តតួនាទី ភារកិច្ចផែននគរបាលយុត្តិធម៌ ប្រចាំឆមាសទី២លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២៥ តាមប្រព័ន្ធ Video Conference
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមប្រជុំការអនុវត្តតួនាទី ភារកិច្ចផែននគរបាលយុត្តិធម៌ ប្រចាំឆមាសទី២លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២៥ តាមប្រព័ន្ធ Video Conference

កំពង់ស្ពឺ ,ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង បានអញ្ជើញដឹកនាំកម្លាំងជំនាញចូលរួមប្រជុំការអនុវត្តតួនាទី ភារកិច្ចផែននគរបាលយុត្តិធម៌ ប្រចាំឆមាសទី២លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២៥ តាមប្រព័ន្ធ Video Conference  ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែននគរបាលយុត្តិធម៌។



ដោយមានការអញ្ជើញចូលរួមពីរសំណាក់ លោកមេបញ្ជាការរង(ទទួលជំនាញនគរបាលយុត្តិធម៌ និងទទួលជំនាញសន្តិសុខ),លោកប្រធានអនុប្រធាន(មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ),លោកនាយការិយាល័យ(ចំនុះមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនិងចំនុះមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ),លោកប្រធានអង្គភាពនគរបាលយុត្តិធម៌,លោកប្រធានអង្គភាពសន្តិសុខ និងលោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ទទួលជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខនិងស្រាវជ្រាវនិងបង្ក្រាបបទល្មើសផងដែរ៕













Previous Post Next Post