កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់នូវព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ការថែរក្សា និងអភិរក្សនូវវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍន៍លើទេសចរណ៍បែបជំនឿសាសនាពីប្រទេសឥណ្ឌា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់នូវព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ការថែរក្សា និងអភិរក្សនូវវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍន៍លើទេសចរណ៍បែបជំនឿសាសនាពីប្រទេសឥណ្ឌា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងសហការី នៅទីស្នាក់ការក្រសួង។


នាឱកាសជំនួបនេះ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌាចំនួន២៧រូបមកសិក្សាស្វែងយល់ពីវប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដោយប្រជាជនកម្ពុជា ជាពិសេសគឺទស្សនាទីសក្ការៈបូជាសាសនាដែលល្បីល្បាញនៅខេត្តសៀមរាប។ តាមរយៈការនិមន្តគង់នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ព្រះតេជគុណបណ្ឌិត សូមកោតសរសើរលើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលដែលនាំនូវការរីកចម្រើនទាំងអាណាចក្រ និងពុទ្ធចក្រជាពិសេសការអភិរក្សបានយ៉ាងល្អនូវវត្តអារាម ​និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរក្នុងការធ្វើដំណើរនៅក្នុងប្រទេស។​ 


ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទូលជ្រាបព្រះតេជគុណបណ្ឌិតពីការយកចិត្តទុកដាក់របស់កម្ពុជាលើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ តាមរយៈទេសចរណ៍ជំនឿ និងសាសនា ដែលផ្តល់ជូនដល់ពុទ្ធសាសនិកពីគ្រប់ទ្វីបនៃពិភពលោកបានមកសិក្សាស្វែងយល់ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។ 


ឯកឧត្តមរដ្ឋមន្រ្តី បានពិតទូលបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាពជំនឿសាសនាពេញលេញដែលជាកត្តាផ្តល់នូវសុខដុមរមនានៃសាសនាក្នុងប្រទេស ដែលជាកត្តាធានាការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក  សាសនិកដទៃទៀតមកកម្ពុជា។ 


តាមរយៈជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ភាគីទាំងពីរបាន ឯកភាពលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍បែបជំនឿសាសនារវាងប្រទេសកម្ពុជា-ឥណ្ឌា និងការជំរុញផ្សព្វផ្សាយទេសចរណ៍ប្រភេទនេះ រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ (កម្ពុជា-ឥណ្ឌា) ឱ្យកាន់តែទូលំទូលាយរហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត ៕




















Previous Post Next Post