កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ចំនួន០២ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ចំនួន០២ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ


ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន០២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅក្នុងផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទី២ នៅក្នុងអគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។ 


ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១៣៣នាក់ មានស្រ្តី ២៣នាក់ ក្នុងនោះជនជាតិចិនចំនួន ១១៣នាក់ និងជនជាតិខ្មែរចំនួន ១៦នាក់។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចបានដកហូតទុកជាវត្ថុតាងនូវ CPU ចំនួន១០គ្រឿង, Monitor LCD ចំនួន ៣៥គ្រឿង , laptop ០១គ្រឿងទូរសព្ទដៃ ៥២គ្រឿងស៊ីមកាតបរទេសជាច្រើនម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ (សង្ស័យជាគ្រឿងញៀន), កុំព្យូទ័រលើតុចំនួន ១២៧គ្រឿង និងទូរដែកចំនួន ១គ្រឿង។ 


ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនឱ្យ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថាសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។  

   

ដោយឡែកនៅថ្ងៃទី១៧ ខែកក្កដា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារអិមស៉ីមីចេង ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញជនជាតិបរទេសសរុបចំនួន ៣២នាក់ ក្នុងនោះមានស្ត្រី ០៩នាក់ និងបានប្រមូលសម្ភារៈរួមមាន៖ កុំព្យូទ័រ ៣៤គ្រឿង, ទូរស័ព្ទ ៤៨គ្រឿង និង IPad ០២គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង។ 


បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចក៏បានបង្រ្កាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី ដោយបានរកឃើញទូបាញ់ត្រី ០៤គ្រឿង ទូបៀរការ៉ាត់១៦ និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត។ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុកដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត ៕





















Previous Post Next Post