ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ក្នុងខេត្តកណ្តាល សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឃាត់ខ្លួនជនជាតិបរទេសជិត៥០០នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ក្នុងខេត្តកណ្តាល សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឃាត់ខ្លួនជនជាតិបរទេសជិត៥០០នាក់


ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់។


ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២គ្រឿង និងរថយន្តប្រភេទទេសចរណ៍ ២៦គ្រឿង (ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន៖ ម៉ូនីទ័រ ចំនួន ៧៨គ្រឿង, ធុង CPU ចំនួន ១០គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន ០២គ្រឿង, key board ចំនួន ៤៩គ្រឿង, ទូរទស្សន៍ ចំនួន ០១គ្រឿង, និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។


បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕













Previous Post Next Post