អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវបង្កើនកិច្ចសហការ ដេីម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវបង្កើនកិច្ចសហការ ដេីម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា



ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលខេត្តបាត់ដំបង។ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពនានា កងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀតដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន និងទប់ស្កាត់មិនឲ្យត្រឡប់មកវិញបានជាដាច់ខាត។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានណែនាំថា កិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារចាំបាច់បំផុតសម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការគ្នាដើម្បីទប់ស្កាត់បញ្ហាខាងលើនេះឲ្យទទួលបានជោគជ័យស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្ត ប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្ត ត្រូវធ្វើការតាមដានត្រួតពិនិត្យ ជាប្រចាំទៅលើទីតាំងដែលសង្ស័យ និង ត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការឲ្យទាន់សភាពការណ៍។


ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ការងារនេះជាការងារអាទិភាព ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ជាទីបំផុតដោយមិនអនុញ្ញាតឲ្យមានបទល្មើសគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) កើតមាននៅក្នុងមូលដ្ឋានរបស់យើងជាដាច់ខាត នេះគឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ឬក្រុមហ៊ុន សហគ្រាសណាមិនសហការគឺថ្នាក់ដឹកនាំនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។ 


ក្នុងឱកាសនេះ ឯកឧត្តមបានបន្តណែនាំ អភិបាលក្រុងស្រុកឲ្យបន្តយុទ្ធនាការ ផ្ទះ១ខ្នង ដើមឈើ១ដើម បន្ថែមទៀតដោយដាំដើមឈើតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន។


ជាចុងក្រោយ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ ប្តេជ្ញា និងទទួលខុសត្រូវឲ្យបានច្បាស់លាស់ក្នុងមូលដ្ឋានខ្លួន អនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព ៧ចំណុចផងដែរ ៕
















Previous Post Next Post