ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ Ms. Philomena Gnanpragasam, ប្រធានលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍន៍ការផ្សាយ (AIBD)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ Ms. Philomena Gnanpragasam, ប្រធានលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍន៍ការផ្សាយ (AIBD)


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ Ms. Philomena Gnanpragasam, ប្រធានលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍន៍ការផ្សាយ (AIBD) មកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ 

កម្មវិធីទស្សនកិច្ចរបស់លោកស្រីមានគោលបំណងចង់សិក្សា និងស្វែងយល់បន្ថែមអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរចនាឡើងនៃថ្នាលអប់រំឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល ៕








Previous Post Next Post