លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពីធីពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងនាយកទីចាត់ការបំពេញរចនាសម្ព័ន្ធ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាកិត្តិយសចូលរួមក្នុងពីធីពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងនាយកទីចាត់ការបំពេញរចនាសម្ព័ន្ធ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការនានាជុំវិញខេត្តកំពង់ស្ពឺផងដែរ។ដោយត្រូវបានតែងតាំងលោក គង់ ឈុនលី ឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងតែងតាំងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ស្ថិតនៅសាលប្រជុំ វ៉ី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។