ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ និងប្រគល់ស័ង្កសីប្រក់ដំបូលផ្ទះ ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ និងប្រគល់ស័ង្កសីប្រក់ដំបូលផ្ទះ ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងរដ្ឋបាលភូមិ-ឃុំ បានអញ្ជើញសួរសុខទុក្ខគ្រួសារលោកស្រី ម៉ាន ណាស់ អាយុ ៦៤ឆ្នាំ រស់នៅភូមិជ្រលងកៃស្នារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានជីវភាពខ្វះខាត និងមានផ្ទះចាស់ទ្រុឌទ្រោម ដែលត្រូវការប្រក់ដំបូលថ្មី។ 

ដោយមើលឃើញពីការលំបាករបស់គ្រួសារលោកស្រី ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភស័ង្កសីចំនួន ១៧សន្លឹក និងបានឱ្យរដ្ឋបាលភូមិ-ឃុំ គៀរគរកម្លាំងប្រក់ដំបូលថ្មី ដើម្បីជួយសម្រាលទុក្ខលំបាកជូនគ្រួសារលោកស្រី។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនគ្រួសារលោកស្រីបន្ថែមផងដែរ ៕





Previous Post Next Post