ក្រសួងការងារ គាំទ្រគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការងារ គាំទ្រគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស


ភ្នំពេញ៖
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយពេញចិត្តចំពោះទំនាក់ទំនងល្អរវាង សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសជាមួយប្រទេសកម្ពុជា និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាល្អ ព្រោះនឹងជួយសម្រួលដល់ការប្រតិបត្តិ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធាណរដ្ឋប្រជាមានិតបង់ក្លាដែស។

ជាមួយគ្នានោះ ឯកឧត្ដម Faiyaz Murshid Kazi បានថ្លែងអំណរគុណ និងសម្តែងការពេញចិត្តចំពោះជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបង្ហាញការប្តេជា្ញចិត្តក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ៕












Previous Post Next Post