អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការស្ថាបនាកំណាត់ផ្លូវកៅស៊ូមួយខ្សែ ស្ថិតនៅស្រុកកណ្ដៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការស្ថាបនាកំណាត់ផ្លូវកៅស៊ូមួយខ្សែ ស្ថិតនៅស្រុកកណ្ដៀង


ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីមន្ទីរជំនាញ ចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការស្ថាបនាកំណាត់ផ្លូវកៅស៊ូមួយខ្សែ ស្ថិតនៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

គម្រោងស្ថាបនាផ្លូវកៅស៊ូប្រវែង ១២គីឡូម៉ែត្រ រ៉បស្ទឹងពោធិ៍សាត់ភ្ជាប់ពីក្រុងពោធិ៍សាត់ចុះទៅស្រុកកណ្ដៀងសម្រេចបាន ៥០% ហើយមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបញ្ជៀសបញ្ហាប្រឈមនៅពេលមានគ្រោះទឹកជំនន់ថែមទៀតផង។

បើតាមឯកឧត្តមអភិបាលខេត្ត ការស្ថាបនាផ្លូវកៅស៊ូរ៉បស្ទឹងពោធិ៍សាត់មួយខ្សែនេះ រូមនិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបេតុងទប់ច្រាំងស្ទឹងដ៏រឹងមាំ ដែលផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត គឺពិតជាផ្ដល់ផលប្រយោជន៍យ៉ាងធំធេងពោលគឺជួយសម្រួលផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងមកពីគ្រប់ទិសទីកាត់បន្ថយទាំងថវិកានិងពេលវេលាបានឆាប់រហ័សជាងមុន។

លើសពីនេះទៀតជួយទប់ស្កាត់បញ្ហាប្រជឈមដោយគ្រោះទឹកជំនាន់ដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ធ្វើឲ្យហូរច្រោះដាច់ផ្លូវ ធ្វើចរាចរណ៍មិនបាន លិចលង់ភូមិដ្ឋានខូចខាតផលដំណាំផ្ទះសម្បែង រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតជាពិសេសអាចគ្រោះថ្នាក់ដល់អាយុជីវិតជាយក្សថាហេតុថែមទៀតផង។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានរំលេចឲ្យដឹងថា ដោយមើលឃើញពីបញ្ហាប្រឈមបងប្អូនជួបការលំបាក រួមនឹងកងកម្លាំងអាជ្ញាធរជួយអន្តរាគមន៍ បាត់បង់ទាំងថវិការគ្រួសារ ថវិការជាតិក្នុងការស្ដារឡើងវិញឥតឈប់ឈរនេះហើយ ទើបយើងសម្រេចបានសមិទ្ធផលទាំងនេះជួយទប់ស្កាត់មិនលំបាកដូចមុនទៀតឡើយ។ 

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឲ្យល្អជាប់បានយូរ ពេលបានផ្លូវស្រួលហើយធ្វើដំណើរដោយប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍បើបើកបរកុំសេពគ្រឿងស្រវឹង។

សូមបញ្ជាក់ថា ផ្លូវកៅស៊ូមួយខ្សែដែលបាននឹងកំពុងស្ថាបនាជាបន្តបន្ទាប់ក្នុងគម្រោង ១២គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ នេះអនុវត្តគម្រោងដោយមន្ទីរសាធារណការខេត្តពោធិ៍សាត់យើងសម្រេចបាន ៦គីឡូម៉ែត្រហើយ និងបន្តធ្វើរហូតដល់រួចរាល់តាមជំហានជំហាននៅពេលខាងមុខ ៕












Previous Post Next Post