ឯកឧត្តម ឈួរ សុបញ្ញា បួងសួងសូមដួងព្រលឹងព្រះមហាវិរៈក្សត្រ​ខ្មែរ​ កំពូលមេទ័ព​ខ្មែរ ព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយឃុំគ្រងថែរក្សាបងប្អូនកងទ័ពខ្មែរ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខសុវត្ថិភាពជានិរន្តរ៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា បួងសួងសូមដួងព្រលឹងព្រះមហាវិរៈក្សត្រ​ខ្មែរ​ កំពូលមេទ័ព​ខ្មែរ ព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយឃុំគ្រងថែរក្សាបងប្អូនកងទ័ពខ្មែរ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខសុវត្ថិភាពជានិរន្តរ៍


បន្ទាយមានជ័យ៖ នាយប់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅខេត្តបាត់ដំបងនោះ ក្នុងនាមជាពុទ្ធបរិស័ទ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជារដ្ឋលេខាធិការនិងជាប្រធានយុវជនគណបក្សក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលថ្វាយបង្គំព្រះធម្មាលង្ការមុនីបណ្ឌិត ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងនាំយកបច្ច័យប្រគេនសមណសិស្សក្នុងពុទ្ធិកសិក្សា១៥០អង្គ ដោយក្នុង ១អង្គ បវរណាចំនួន ១០.០០០រៀល បច្ច័យចូលរួមបុណ្យផ្កា ៥០០.០០០រៀល និងស៊ីម៉ង់ត៍សម្រាប់កសាងធម្មសាល ៥តោន។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានបួងសួងសូមដួងព្រលឹងព្រះមហាវិរៈក្សត្រ​ខ្មែរ​ កំពូលមេទ័ព​ខ្មែរ ព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ និងបារមីវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយឃុំគ្រងថែរក្សាបងប្អូនកងទ័ពខ្មែរ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខសុវត្ថិភាពជានិរន្តរ៍ ៕



















Previous Post Next Post