រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni ដើម្បីរួមចំណែកគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni ដើម្បីរួមចំណែកគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព


ភ្នំពេញ៖
នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងបានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) -- ការសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។


ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Marubeni បានជម្រាបជូនអំពីប្រតិបត្តិការសាកលរបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។ 


ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ ៕










Previous Post Next Post