ក្រសួងការងារ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន ឯកភាព​គ្នា​ពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការងារ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃប្រទេសចិន ឯកភាព​គ្នា​ពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ


ភ្នំពេញ៖
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តអនុស្ស​រណៈនៃការយោគយល់គ្នាទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ។

ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រ​សួង​ការ​ងារ និងបណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ បានទ​ទួលជួបឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរ​ដ្ឋប្រជាមានិតចិន និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការរីក​ចម្រើន​នៃទំនាក់​ទំនងរវា​ងប្រទេស​ទាំងពីរក្នុ​ងគ្រប់​កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដើម្បីរួម​ចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា៖ «ខ្ញុំទន្ទឹងរ​ង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ​កិច្ចស​ហប្រតិបត្តិ​ការកាន់តែ​​ស៊ីជម្រៅថែមទៀ​តទៅលើវិ​ស័យការងារ សន្ដិ​សុខសង្គម និងជាពិ​សេសលើវិស័​យបណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ»។

ជាការឆ្លើយតប ឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានម​នុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯក​ភាពចំពោះ​ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ។ ដោយភាគីចិនយល់ព្រមក្នុងការ​ពិនិត្យល​ទ្ធ​ភាពក្នុងកា​របន្តនូវ​​អនុស្សរណៈនៃការ​​យោគ​យល់​គ្នា​ទាក់​ទង​ការ​​អប់រំ​បណ្ដុះ​បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តម យាន ឈីងហ៊ុយ ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូ​នចំពោះឯក​ឧត្តមរដ្ឋ​មន្រ្តី ហេង សួរ ដែល​បាន​ចំណាយ​ពេលដ៏ម​មាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និងសហការី បានចូល​ជួបសម្ដែង​ការគួរសម និងពិភា​ក្សា​ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ៕












Previous Post Next Post