ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម


ភ្នំពេញ៖
នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតជូនជាតិមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចូលរួមរំលែកទុក្ខឥតឧបមា និងបានបង្ហាញនូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា សង្គហធម៌គំរូមួយរូប ឥស្សរជនស្នេហាជាតិដ៏ឧត្ដុង្គឧត្តមនៃកងយោធពលខេមរភូមិន្ទ ពោរពេញដោយឆន្ទៈ មនសិការដ៏មោះមុត អង់អាចក្លាហានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ហើយបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាការពារបូរណភាពនិងអធិបតេយ្យភាពទឹកដី និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវការគោរព និងចង់ចាំជានិច្ចនូវវីរភាពដ៏ឧត្ដុង្គឧត្ដមចំពោះពលីកម្មដ៏ធំធេងនេះ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
















Previous Post Next Post