ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានរដ្ឋបាលសរុប បានបើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តរបស់នាយកដ្ឋានរដ្ឋបាលសរុប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី, ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប នរិន្ធ និងឯកឧត្តម ឧត្តមសេនីយ៍ទោ លួរ៉ាបូ អគ្គនាយករង ទទួលជួយនាយកដ្ឋានរដ្ឋបាលសរុប។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោក-លោកស្រី នាយការិយាល័យ លោក-លោកស្រី នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីចំណុះនាយកដ្ឋានរដ្ឋបាលសរុបប្រមាណ ១១២រូប ៕