ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា​ សម័យ​តេជោធិបតី នឹងមិនទុក​ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ណាម្នាក់​ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ក្រោយសង្រ្គាមឡេីយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា​ សម័យ​តេជោធិបតី នឹងមិនទុក​ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ណាម្នាក់​ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ក្រោយសង្រ្គាមឡេីយ


ភ្នំពេញ៖
ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ថ្លែង​ថា​ "ប្រទេស​កម្ពុជា​ សម័យ​តេជោធិបតី នឹងមិនទុក​ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ណាម្នាក់​ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ក្រោយសង្រ្គាមឡេីយ"។​ 


ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ដែល​ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ដឹកនាំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីការវាយប្រហាររបស់យោធាថៃមកលេីប្រទេសកម្ពុជា ដល់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងមានសុវត្ថិភាព នៅក្នុងខេត្តឧត្តរមានជ័យ​ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បងប្អូនជនភៀសសឹក បានរួចជីវិតពីសង្គ្រាម ហើយទោះបីជារស់នៅក្នុងអំឡុងពេលនៃសង្គ្រាមក៏ដោយ ក៏នៅតែរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ បងប្អូនជនភៀសសឹក បានចាកចោលផ្ទះសំបែងពិតមែន តែមិនមែនមកពីការចុះចាញ់នោះទេ ផ្ទុយទៅវិញ គឺពីក្តីស្រលាញ់ ពោលគឺស្រលាញ់កូន ស្រលាញ់ឪពុកម្តាយ និងស្រលាញ់អនាគត។ កម្លាំងចិត្តរបស់បងប្អូននេះហើយ ដែលបានរក្សាជាតិរបស់យើង ឱ្យនៅរួបរួមគ្នា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្តី។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានឈប់ទៅហើយ ប៉ុន្តែមិនមានន័យថា លែងមានគ្រោះថ្នាក់នោះទេ ព្រោះថា ដីដែលយើងធ្លាប់រស់នៅ មិនមែនជាដីដូចមុនទៀតឡើយ ដោយវាអាចនឹងបង្កប់នៅសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយសំណល់ពីសង្គ្រាមទាំងនោះ នឹងរង់ចាំយើងដោយស្ងៀមស្ងាត់បំផុត រហូតដល់ថ្ងៃណាមួយ ដែលយើងអាចនឹងទៅប៉ះពាល់វា ហើយបង្កជាគ្រោះថ្នាក់ដល់ជីវិត។ 


ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នជានិច្ច និងសំខាន់បំផុតត្រូវស្វែងយល់ និងមានចំណេះដឹងគ្រប់គ្រាន់អំពីប្រភេទ និងហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារអប់រំផ្សព្វផ្សាយសកម្មភាមីននេះ មិនមែនមកត្រឹមតែបង្រៀនបងប្អូនជនភៀសសឹកនោះទេ តែគឺជាការផ្តល់នូវអាវុធការពារខ្លួនដ៏សំខាន់មួយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយវាគឺជាចំណេះដឹង ផងដែរ។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កូនក្មេងដែលចេះចៀសចេញពីគ្រោះថ្នាក់ គឺមានន័យថា ក្មេងនោះត្រូវបានការពាររួចទៅហើយ ហើយឪពុកម្តាយ ដែលបានបង្រៀនកូនឱ្យយល់ដឹងអំពីគ្រោះថ្នាក់ និងមានភាពប្រុងប្រយ័ត្ន ឪពុកម្តាយនោះ បានជួយសង្គ្រោះជីវិតកូនរួចទៅហើយ។ អ្វីដែលបងប្អូនបានរៀនសូត្រ ស្វែងយល់នៅថ្ងៃនេះ នឹងអាចការពារអាយុជីវិតខ្លួន និងកូនចៅរបស់ខ្លួន ឱ្យរួចផុតពីគ្រោះថ្នាក់ដែលយើងមិនចង់ជួបប្រទះក្នុងជីវិត។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា ការអប់រំនេះ គឺសំខាន់ណាស់សម្រាប់កូនក្មេងតូចៗ ព្រោះក្មេងតែងតែចង់ដឹង ចង់ប៉ះពាល់ ចង់លេង ដែលអាចធ្វើឱ្យកូនក្មេងងាយនឹងរងគ្រោះថ្នាក់ ហេតុនេះហើយ យើងត្រូវតែធានាឱ្យបានថា កូនក្មេងតូចៗ នឹងរស់នៅ ហើយធំលូតលាស់ប្រកបដោយសុវត្ថិភាព។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បេសកកម្មថ្ងៃនេះ អាចកើតមានឡើង ដោយសារកម្ពុជាមានឯកភាពជាតិ ហើយយើងទាំងអស់គ្នា គឺជាគ្រួសារខ្មែរតែមួយ រស់ក្រោមទង់ជាតិតែមួយ ដែលទាំងនេះ ជាលទ្ធផលសម្រេចបានក្រោមចក្ខុវិស័យដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយសង្គ្រាម ទៅជាសន្តិភាព ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាមោះមុត បន្តថែរក្សាសន្តិភាពនេះ ឱ្យគង់វង្ស។ 


ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចទាំងពីរ រាជរដ្ឋាភិបាល នឹងមិនអង្គុយនៅស្ងៀមឡើយ ហេតុនេះហើយ ទើបឯកឧត្តម និងក្រុមការងារមកដល់ទីនេះ នៅជាមួយបងប្អូនជនភៀសសឹក មិនថាពេលណា ឬកន្លែងណា។


ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបបងប្អូនជនភៀសសឹកថា ក្តីសង្ឃឹមនឹងនៅជាមួយយើងទាំងអស់គ្នា ហើយអាជ្ញាធរមីន នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេពោលគឺ នឹងនៅជាមួយគ្នារហូតទាល់តែភូមិឋានមានសុត្ថិភាពកូនក្មេងតូចៗទាំងអស់ត្រូវបានការពារពីគ្រោះថ្នាក់ ហើយទាំងអស់គ្នា អាចរស់នៅបានដោយស្ងប់សុខ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិភពលោក អាចនឹងមើលរំលងបងប្អូនជនភៀសសឹក តែរាជរដ្ឋាភិបាលកម្ពុជា នឹងមិនមើលរំលងជាដាច់ខាត ហើយនឹងបន្តនៅជាមួយគ្នារហូតទាល់តែគ្រោះថ្នាក់ទាំងអស់ បាត់ចេញពីទឹកដីរបស់យើង ៕
























Previous Post Next Post