ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទ័ពឈ្លានពានសៀម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទ័ពឈ្លានពានសៀម


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបុណ្យខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង បុគ្គលិកការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទ័ពឈ្លានពានសៀម។ 

អញ្ជើញចូលរួមក្នុងឱកាសនោះ មានវត្តមានឯកឧត្ដម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រ ព្រមទាំងបានវេរទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បាននាំយកសាររំលែកទុក្ខ និងថវិការបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការជូនចំពោះប្រធានអង្គភាពកងទ័ពដែលវីរយុទ្ធជនបម្រើការងារមុនពលីផងដែរ។ ក្នុងឱកាសបុណ្យ៧ថ្ងៃនេះ ក៏មានការចូលរួមពីតំណាងសម្តេចមហាមន្រ្តី គុយ សុផល ដែលបាននាំយកបច្ច័យសម្តេចផ្ទាល់មកចូលរួមបុណ្យនេះផងដែរ។ 

គួររំលឹកជូនផងដែរថា អនុសេនីយ៍ទោ ហេង តាំង បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធភ្នំទ្រព្យ កាលពីថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៥ឆ្នាំ ៕





















Previous Post Next Post