ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខក្នុងខេត្តប៉ៃលិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខក្នុងខេត្តប៉ៃលិន


ភ្នំពេញ៖
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ តាមរយះ ឯកឧត្តម នូ ស៊ីថា មកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខក្នុងខេត្តប៉ៃលិន។

ពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកនូវការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន ដែលត្រូវកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ ចំពោះប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមរមាញឹក ដើម្បីឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈសំដៅដោះស្រាយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរគ្រប់សព្វបែបយ៉ាងដល់កងទ័ព និងបានប្ដេជ្ញាការពារឲ្យខាងតែបានចំពោះជាតិ និងមាតុភូមិ។

អំណោយខាងលើ តាមរយៈឯកឧត្តម នូ ស៊ីថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្នុងស្មារតីសាមគ្គីជាតិ យន្តការការផ្សាភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងទឹកចិត្តមនុស្សធ៌ម/សប្បុរសធ៌ម រួមមាន៖ អង្ករចំនួន ១០តោន, មីចំនួន ១,៥០០កេស, ត្រីខចំនួន ៣៣០កេស,​ ទឹកសុទ្ធចំនួន ២០០កេស, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ទឹកស៊ីអ៉ីវចំនួន ១០០យួរ និងឧបករណ៍សម្រាប់សាកថ្មចំនួន ១០ ស្មើនឹងទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារ ៕












Previous Post Next Post