ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្នាក់នៅបណ្តោះអាសន្នភៀសសឹក នៅវត្តភ្នំកំបោរ ឃុំបេង ស្រុកបន្ទាយអពិល ខេត្តឧត្តរមានជ័យ ព្រមទាំងបានផ្តល់តង់សម្រាប់ប្រើប្រាស់ និងរៀបចំបញ្ជូនគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបី ៕











