ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើការរៀបចំឯកសារព្រាង «អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (គ.ក.អ.)»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន លើការរៀបចំឯកសារព្រាង «អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (គ.ក.អ.)»


ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (គ.ក.អ.)»។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នទាំង៣១ លេខាធិការដ្ឋានកែទម្រង់ទាំង៥វិស័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈជាច្រើនរូប។


ការរៀបចំបង្កើត គ.ក.អ. នេះ គឺដើម្បីទទួលបន្ទុកដឹកនាំ សម្របសម្រួលការអនុវត្តការងារកែទម្រង់នៅតាមក្រសួង ស្ថាប័នដែលរួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការកែទម្រង់ច្បាប់ សំដៅលើកកម្ពស់អភិបាលកិច្ចក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន។ 


ទន្ទឹមនេះ គ.ក.អ. ជាយន្តការរួមរបស់ក្រសួង ស្ថាប័ន ដែលមានតួនាទីដឹកនាំ គាំទ្រ សម្របសម្រួល ជំរុញ និងធានានូវការអនុវត្តការងារកែទម្រង់លើកកម្ពស់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលក្នុងក្រសួង ស្ថាប័នប្រកបដោយសង្គតិភាព សុខដុមនីយកម្ម និងស័ក្តិសិទ្ធភាព ដើម្បីលើកកម្ពស់អភិបាលកិច្ចរបស់ក្រសួង ស្ថាប័នសាមី ៕


















Previous Post Next Post