កំណាត់ផ្លូវជាតិលេខ៦ គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ តភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កំណាត់ផ្លូវជាតិលេខ៦ គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ តភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត


ភ្នំពេញ៖
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ តភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។


ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ៦ បាននិងកំពុងជំរុញកំណើនវិស័យទេសចរណ៍ នៅបណ្តាខេត្ត ស្ថិតតាមបណ្តាយខ្សែផ្លូវនេះ ពិសេស ខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ ជាដើម ដែលសម្បូរទៅដោយប្រាសាទប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង។


សូមជម្រាបជូនថា កំណាត់ផ្លូវជាតិលេខ៦ មានប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រ ក្រាលបេតុង កៅស៊ូ AC ចាប់ពីថ្នល់កែងខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ៕






Previous Post Next Post