រដ្ឋបាលខេត្តបាត់ដំបង ថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០លានរៀល សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខេត្តបាត់ដំបង ថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០លានរៀល សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ


ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ជូនដល់រដ្ឋបាលខេត្ត សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។


សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ គោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕






Previous Post Next Post