អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ នៅស្រុកជើងព្រៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ នៅស្រុកជើងព្រៃ



ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជូនជនភៀសសឹក ចំនួន ៧៤គ្រួសារ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។ 


សូមបញ្ជាក់ផងដែរថា អំណោយ ដែលឯកឧត្តម អ៊ុន ចាន់ដា នាំយកទៅជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកជើងព្រៃ រួមមាន៖ អង្គរ ចំនួន ១៥០គីឡូក្រាម, មីខ្លាឃ្មុំ ៥កេស, ត្រីខ ៥យួរ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកសុទ្ធ ១០កេស និងត្រីងៀត ១០គីឡូក្រាម ដើម្បីយកទៅដោះស្រាយជីវភាពក្នុងរយៈពេលខ្លី ៕













Previous Post Next Post