ភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថមន៍ ឈន សារ៉េត ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០:១២នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខពោរពេញដោយភាពសោកស្តាយអាលោះអាល័យនេះ ឯកឧត្តមបណ្ឌិត និងប្រតិភូ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈន សារ៉េត ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕












