អភិបាលខេត្តតាកែវ ចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែប្រវែងជាង ៣០០ម៉ែត្រ ដែលអំណោយរបស់ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ផ្ដល់ជូនពលរដ្ឋនៅឃុំស្លា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែប្រវែងជាង ៣០០ម៉ែត្រ ដែលអំណោយរបស់ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ផ្ដល់ជូនពលរដ្ឋនៅឃុំស្លា


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃពុធ ទី២៣ ខែកក្ដដា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលផ្លូវចាក់បេតុងផ្លូវមួយខ្សែ មានប្រវែងជាង ៣០០ម៉ែត្រ ដែលជាអំណោយ របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជាដែលបាន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យមើលផ្លូវ ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់នេះ ក្នុងការធ្វើដំណើរជាពិសេសក្មួយៗ ពិបាកធ្វើដំណើរ ទៅសិក្សារៀនសូត្រ ទើបក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្ដល់ផ្លូវចាក់បេតុងមួយខ្សែ មានប្រវែង ៣០៧ម៉ែត្រ ដែលបានស្ថាបនារួចរាល់ ទុកជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តម វ៉ី សំណាង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់វង្សយូរអង្វែងតាមរយៈការមិនដឹកជញ្ជូនទំនិញលើផ្លូវថ្នល់នេះលើសទំងន់នោះទេ ព្រោះវានឹងធ្វើឱ្យផ្លូវស្រុត ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពានជាដើម ដូច្នោះសូមបងប្អូនប្រើប្រាស់ផ្លូវនេះ ឱ្យបានត្រឹមត្រូវ និងទៅតាមការ ណែនាំរបស់អាជ្ញាធរ ៕













Previous Post Next Post