ក្រសួងឧស្សាហកម្ម រៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងឧស្សាហកម្ម រៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥


ភ្នំពេញ៖
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការវាយតម្លៃទទួលស្គាល់៖ លើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម”។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិ (ILAC) និងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) ចាង់តាំងពីឆ្នាំ២០០៨ មក ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព ការជឿទុកចិត្ត និងសង្គតិភាពនៅក្នុងវិស័យនានា។ 

ប្រធានបទឆ្នាំនេះផ្តោតលើតួនាទីនៃការវាយតម្លៃទទួលស្គាល់ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក ដោយលើកកម្ពស់អនុលោមភាព និងការឈានចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ៕














Previous Post Next Post