ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការងារគ្រប់គ្រង និងកំណត់ពីរបៀបរបបនៃការអនុវត្តការងាររដ្ឋបាលទូទៅ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការងារគ្រប់គ្រង និងកំណត់ពីរបៀបរបបនៃការអនុវត្តការងាររដ្ឋបាលទូទៅ


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការងារគ្រប់គ្រង និងកំណត់ពីរបៀបរបបនៃការអនុវត្តការងាររដ្ឋបាលទូទៅប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ តម្លាភាព ប្រសិទ្ធភាព និងមានចក្ខុវិស័យ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះគឺក្នុងគោលបំណងប្រមូលនូវមតិយោបល់ដែលជាធាតុចូល ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន មានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «ពង្រឹង ជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងដើម្បីធានាលើការដឹកនាំអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យបន្តការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងរបស់ក្រសួងស្ថាប័ន ហើយអនុវត្តការងារប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ គោរពតាមឋានានុក្រម ដើម្បីជួយឱ្យក្រសួង-ស្ថាប័នមានភាពរីកចម្រើន ការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។ 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ពីការរក្សាឱ្យបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ប្រៀបបានក្នុងទូកតែមួយ ដើម្បីអភិវឌ្ឍន៍ក្រសួងស្ថាប័ន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ៕
































Previous Post Next Post