អាមេរិក៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយលោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីជំរុញឱ្យរដ្ឋាភិបាលថៃបន្ថយភាពតានតឹងជាបន្ទាន់ជាមួយកម្ពុជា ហើយយល់ព្រមលើការបញ្ចប់ជម្លោះ។
លោក Marco Rubio បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់លោកប្រធានាធិបតី Donald Trump សម្រាប់សន្តិភាព និងសារៈសំខាន់នៃបទឈប់បាញ់ជាបន្ទាន់។
លោកបានបន្តថា៖ «សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីសម្រួលដល់ការពិភាក្សានាពេលអនាគតដើម្បីធានាសន្តិភាពនិងស្ថិរភាពរវាងកម្ពុជា និងថៃ»។

