ឯកឧត្តម ខូយ រីដា ជំរុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ខិតខំយកចិត្តដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា ជំរុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ខិតខំយកចិត្តដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ខិតខំយកចិត្តដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាវិញ គឺត្រូវខ្នះខ្នែង និងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ មកទំនាក់ទំនងរកការងារធ្វើតាមរោងចក្រ និងសហគ្រាសនានា។


ការជំរុញរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។


បើតាមរបាយការណ៍របស់លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរក្នុងខេត្តពោធិ៍សាត់ មកពីប្រទេសថៃមានចំនួន ១.៥២៩នាក់ ស្រី ២០៩នាក់។


នាឱកាសនោះដែរ ឯកឧត្តម ខូយ រីដា បានជំរុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ខិតខំយកចិត្តដាក់ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃចូលមកក្នុងប្រទេសរបស់យើង គឺត្រូវខ្នះខ្នែងនិងបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ មកទំនាក់ទំនងរកការងារធ្វើតាមរោងចក្រ និងសហគ្រាសនានា ក្នុងនិងក្រៅខេត្ត តាមការស្ម័គ្រចិត្ត។


ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឭកផងដែរចំពោះកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ ចល័តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្មារតីប្រុងប្រយ័ត្ន និងភាពទទួលខុសត្រូវខ្ពស់ គោរពនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺនមាត់បំផុតរបស់រាជរដ្ឋភិបាល ៕














Previous Post Next Post