ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក លើកទី២៤៩ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអញ្ជើញជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ៕












