ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ បង្កើតឡើងក្នុងគោលបំណង ជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅតាមក្រសួង ស្ថាប័ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ បង្កើតឡើងក្នុងគោលបំណង ជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅតាមក្រសួង ស្ថាប័ន

ភ្នំពេញ៖ ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ គឺជាការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការអនុវត្តវិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពី «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ» ដែលជាយន្តការ ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល លើកលែងតែក្រសួងការពារជាតិ។


ដើម្បីអនុវត្តការងារនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ 


កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការនារសៀលនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងពិភាក្សាខ្លឹមសារទស្សនទាន លើការរៀបចំយន្តការសម្រាប់ការអនុវត្តអនុក្រឹត្យលេខៈ៦៤ អនក្រ.បក ស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យលើមុខសញ្ញាដែលត្រូវអនុវត្តការវាយតម្លៃ និងផ្តល់ការលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនៅតាមក្រសួង ស្ថាប័ន។


ក្រោយពីបានស្តាប់មតិយោបល់ដែលតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារជំនាញ លើកឡើងជាធាតុចូលដ៏សំខាន់ សម្រាប់ក្រុមការងារយកទៅគិតគូរពិចារណា និងដោយសារអនុក្រឹត្យនេះថ្មី ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានស្នើឱ្យក្រុមការងារបច្ចេកទេស​ រៀបចំផ្សព្វផ្សាយតាមក្រសួង ស្ថាប័នឱ្យបានទូលំទូលាយ។ ក្នុងន័យនេះ ការអនុវត្តវិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវតែផ្សព្វផ្សាយ ពន្យល់ឱ្យច្បាស់លាស់ ដើម្បីទទួលបានការឯកភាពជាទស្សនៈរួម ទៅតាមស្មារតីនៃអនុក្រឹត្យ ដោយផ្សារភ្ជាប់នឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ "យើងត្រូវតែលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងមានសមិទ្ធផលជាក់ស្តែង។" ឯកឧត្តមបន្ថែម។


សូមជម្រាបថា ដើម្បីអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) ត្រូវបានបង្កើតឡើង។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្តីពី «ការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ» ដោយមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធាន, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងអធិការកិច្ច ក្រសួងផែនការ ជាអនុប្រធាន និងសមាជិក ព្រមទាំងមានឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. ជាលេខាធិការ។ គណៈកម្មការនេះ បំពេញតួនាទី ជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ គាំទ្រ អនុវត្ត និងវាយតម្លៃការផ្តល់ការលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ៕




















Previous Post Next Post