ឯកឧត្តម សរ សុពុត្រា អញ្ជើញទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ ទទួលនិស្សិតកម្ពុជាសិក្សានៅប្រទេសថៃចំនួន២៩នាក់ ចូលមកកម្ពុជាវិញដោយសុវត្ថិភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សរ សុពុត្រា អញ្ជើញទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ ទទួលនិស្សិតកម្ពុជាសិក្សានៅប្រទេសថៃចំនួន២៩នាក់ ចូលមកកម្ពុជាវិញដោយសុវត្ថិភាព


ភ្នំពេញ៖
នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ ទទួលនិស្សិតកម្ពុជាសិក្សានៅប្រទេសថៃចំនួន២៩នាក់ចូលមកកម្ពុជាវិញដោយសុវត្ថិភាព និងកក់ក្តៅបំផុតពីសំណាក់អភិបាលខេត្តស្ទឹងត្រែងក្រោមកិច្ចសហការសម្របសម្រួលរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តចំប៉ាសាក់ និងថ្នាក់ដឹកនាំខេត្តចំប៉ាសាក់ (ឡាវ)។ 

 

និស្សិតទាំង២៩នាក់ បានស្ម័គ្រចិត្តចូលចូលមកកម្ពុជា ខណៈពេលនៅប្រទេសថៃ មិនអាចទទួលបាន សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ស្របពេលយោធាថៃ បង្កសង្រ្គាមឈ្លានពានដែនអធិបតេយ្យកម្ពុជា។ នៅចំពោះមុខនិស្សិត ដែលវិលត្រឡប់មកកម្ពុជាតាមច្រកនេះ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍បង្ហាញពីសារបាននៃការឈ្លានពានរបស់ថៃ ដើម្បីឱ្យក្រុមនិស្សិតទាំងនោះបានយល់ និងសម្តែងការព្រួយ បារម្ភ ចំពោះប្អូនៗទាំងនោះគិតខឹងជាមួយរាជរដ្ឋាភិបាល រឺកងទ័ព ថាកម្ពុជា ជាអ្នកឈ្លានពាន តែកម្ពុជា មិនឈ្លានពាននរណាទេ ផ្ទុយទៅវិញគឺមានសិទ្ធការពារអធិបតេយ្យភាព និងការពារប្រជាជនរបស់ខ្លួន។  


ជាឱកាសនោះ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មានការសប្បាយចិត្តដែលបានឃើញប្អូនៗជានិស្សិតសិក្សានៅថៃ បានត្រឡប់ចូលកម្ពុជាវិញដោយសុវត្ថិភាព។ 


ជាឱកាសដដែល ឯកឧត្តមអភិបាលខេត្ត ជូនជាថវិកា ដល់ក្រុមនិស្សិតទាំង២៩នាក់ ដើម្បីជាសោហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ ក្រុមនិស្សិត បានសម្តែងការអរគុណដល់ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដែលសម្របសម្រួលជាមួយ អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តចំប៉ាសាក់ និងថ្នាក់ដឹកនាំខេត្តចំប៉ាសាក់ (ឡាវ) នាំនិស្សិតទាំង២៩រូប ចូលមកកម្ពុជា ប្រកបដោយសុខសុវត្ថិភាព ខណៈនៅប្រទេសថៃ ជួបនៅអសុវត្ថិភាពគ្រប់ពេលវេលា។ 


ប្អូនៗជានិស្សិត មានសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានផ្តល់ភាពកក់ក្តៅជូនប្អូនៗទាំងអស់គ្នានោះ និងបានអំពាវនាវដល់និស្សិតទាំងអស់ដែលសិក្សានៅប្រទេសថៃត្រូវរក្សាឱ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន តែបើក្នុងករណីបារម្ភពីសុវត្ថិភាព គឺសូមត្រឡប់មកកម្ពុជា ជាផ្ទះរបស់យើងវិញ ៕













Previous Post Next Post