ភ្នំពេញ៖ នាថ្ងៃសៅរ៍ ០១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស សេរីវិចិត្រ សមាជិក ល.គ.ជ.ប.ភ. បានអញ្ជើញនាំយកសាររំលែកទុក្ខ និងចូលរួមពិធីបុណ្យសព ឧបាសិកា មុំ ខិត ត្រូវជាអ្នកម្តាយក្មេករបស់លោក ង៉ោ វីរ៉ាវុធ អនុប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ដែលបានទទួលអនិច្ចកម្ម វេលាម៉ោង១០:៣៥នាទីព្រឹកថ្ងៃសៅរ៍ ០១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម ស សេរីវិចិត្រ បានចាត់ទុកមរណភាពរបស់ ឧបាសិកា មុំ ខិត គឺជាការបាត់បង់ជីដូន អ្នកម្តាយ អ្នកម្តាយក្មេក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតីចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានចំពោះកូនៗ ចៅៗ អោយក្លាយជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ក្នុងឱកាសប្រកបដោយភាពក្រៀមក្រំជាអនេកនេះ ឯកឧត្តម ស សេរីវិចិត្រ និងក្រុមគ្រួសារ សូមរំលែកទុក្ខដ៏ក្រៀមក្រំក្រៃលែង និងពោរពេញដោយក្តីសោកស្តាយបំផុត ជូនចំពោះក្រុមគ្រួសារសព និងសាច់ញាតិសារលោហិតទាំងអស់ដោយក្តី សោកសង្វេកជាពន់ពេក។
ជាមួយនឹងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ស សេរីវិចិត្រ និងក្រុមគ្រួសារ សូមឧទ្ទិសបួងសួង គោរពដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា មុំ ខិត សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕


