ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីអាហារសាមគ្គី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមន៍ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដោយឥតគិតថ្លៃ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ធំ អស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន។
ពិធីអាហារសាមគ្គីបានរៀបចំធ្វើឡើងនៅភោជនីយដ្ឋាន ឡូវ គឹមសេង ដែលមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ រួមមាន៖ លោកជំទាវ ឃួន ឃុនឌី លោកជំទាវ យស ថានារី ឯកឧត្តម នាង ចាន់ណាក់ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារសម្របសម្រួលផងដែរ ៕














