ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលមីចំនួន ២០០កេស និងទឹកសុទ្ធចំនួន ១០០កេស ពីលោក ហ៊ុយ ដារិទ្ធ និងលោកស្រី ថៃ ស៊ីថា ជាសប្បុរសជនរស់នៅរាជធានីភ្នំពេញ មានដើមកំណើតជាអ្នកខេត្តពោធិ៍សាត់។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះ លោក ហ៊ុយ ដារិទ្ធ និងលោកស្រី ថៃ ស៊ីថា សប្បុរសជនរស់នៅរាជធានីភ្នំពេញ ដែលមានទឹកចិត្តសប្បុរសធម៌ផ្តល់ជូនជាមីចំនួន ២០០កេស និងទឹកសុទ្ធចំនួន ១០០កេស ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់និងផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយប្រការផ្សេងៗ ៕








